សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និងឯកឧត្តមបណ្ឌិត ចាយ បូរិន និមន្ត និងអញ្ជើញចូលរួមដាំដើមឈើ និងពិនិត្យមើលការដាំដំណាំ បន្លែបង្ការ នៅវត្តសំរោងរ័ត្ន ក្នុងខេត្តតាកែវ


(តាកែវ) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននិមន្ត និងអញ្ជើញទៅចូលរួមដាំដើមឈើ និងពិនិត្យមើលការដាំបន្លែបង្ការ នៅវត្តសំរោងរ័ត្ន ដែលមានព្រះគ្រូសរណមុនីធម្ម ឃុន សំបុត្រ ជាព្រះចៅអធិការ ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដើម្បីចូលរួមចំណែកបង្កើនបរិស្ថានស្អាតក្នុងវត្តនិងទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់សម្តេច ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ ជាថា្នក់ដឹកនាំ មន្ត្រីរាជការ លោកប្រធានមន្ទីរធម្មការនិងសាសនា ពុទ្ធបរិស័ទ សិស្សានុសិស្សព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។