ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ របស់ក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារ លើកកម្ពស់សម្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃអនុក្រុមការងារ នៅទីស្ដីការក្រសួង។
ក្នុងឱកាសនេះ ឯកឧត្តម ចាប សុថារឹទ្ធ ប្រធានអនុក្រុមការងារលើកកម្ពស់សម្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្សបានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីបញ្ហាប្រឈម សមិទ្ធផលការងារ និងផែនការសកម្មភាពការងារគាំទ្រសំខាន់ៗរបស់ក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ សមាជិក និងសមាជិកាទាំងអស់នៃអនុក្រុមការងារសម្រេចបាននាពេលនេះ និងបានផ្តល់ការណែនាំដល់អនុក្រុមការងារឱ្យបន្តកិច្ចខិតខំដោះស្រាយបញ្ហាប្រឈមនានា ពង្រឹងនិងជំរុញការអនុវត្តមុខងារគាំទ្រសំខាន់ៗស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» ក៏ដូចជាសហការជាមួយអនុក្រុមការងារពាក់ព័ន្ធនៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ឱ្យបានពេញលេញ សំដៅអភិវឌ្ឍសមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។











