នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦នេះ វេលាម៉ោង៦:២៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍បានកេីតឡេីងរវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិត និងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលបណ្តាលឱ្យជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។ ក្រោយទទួលបាននូវព័ត៌មានខាងនេះភ្លាម ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានដឹកទៅធ្វេីបុណ្យតាមប្រពៃណី និងបានដឹកនាំសការីចុះសួសុខទុក្ខ កម្មករ កម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានពាំនាំនូវបណ្តាំផ្ញើរសាសសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសំដែងនូវការសោកស្តាយចំពោះហេតុការដែលបានកើតឡើងលើបងប្អូនកម្មករកម្មការិនី និងសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយនឹងបានវិលត្រឡប់ទៅលំនៅដ្ឋានវីញ ដើម្បីប្រកបការងារចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត ។
ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយយកចិត្តទុកដាក់ ក្នុងនោះចំពោះការសម្រាកព្យាបាល ស្នាក់នៅរបស់បងប្អូនកម្មករដែលរងរបួសកំពុងសម្រាកព្យាបាលនេះមិនចំណាយថវិកានោះទេ។
ឯកឧត្តមអភិបាលខេត្តបាននាំយកនូវថវិកាឧបត្ថម្ភរួមមាន៖
- ចូលបុណ្យក្រុមគ្រួសារ សព ចំនួន ៥នាក់ ក្នុងម្នាក់1,000,000រៀល។
- ឧបត្ថម្ភកម្មករ កម្មការិនី ដែលរងរបួសធ្ងន់ ចំនួន6នាក់ ក្នុងម្នាក់ 500,000៛។
៣-ឧបត្ថម្ភកម្មករ កម្មការិនីដែលរងរបួសស្រាល ចំនួន 29នាក់ ក្នុងម្នាក់ 200,000៛។

















































