ឯកឧត្តម ឯក សំអុល ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកជំទាវ ឧត្តមសេនីយ៍ឯក កើត សុីយុត្តិ


ព្រឹកថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកជំទាវ ឧត្តមសេនីយ៍ឯក កើត ស៊ីយុត្តិ សមាជិកគណៈកម្មាធិការកណ្ដាល និងជានាយករងមន្ទីរពេទ្យព្រះកេតុមាលា នៃក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នា២០២៦ វេលាម៉ោង៤៖២៣ នាទីល្ងាច ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយ រោគាពាធ ។សពរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ឯកឧត្តមប្រធានប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធ របស់លោកជំទាវ ឆាប់បានទៅចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕