កម្ពុជា បានលើកទឹកចិត្តដល់ប្រទេសលីបេរីយ៉ា ពិនិត្យលទ្ធភាពក្នុងការនាំយកកសិផលពីកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន ដើម្បីពង្រីកកិច្ចសហការលើវិស័យកសិកម្មទ្វេភាគី។
ការណ៍នេះ បានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃប្រទេសលីបេរីយ៉ា (Liberia) នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ភាគីទាំងពីរ បានពិភាក្សាការងារស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យកសិកម្ម ការជំរុញកសិ-ពាណិជ្ជកម្មដំណាំស្រូវ-អង្ករ និងទំនាក់ទំនងវិស័យឯកជន ជាពិសេសពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសលីបេរីយ៉ា សំដៅធានាបាននូវសន្តិសុខស្បៀងអាហារ៕









