សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ សម្រេចផ្ទេរភារកិច្ច អភិបាលរងខេត្តត្បូងឃ្មុំ២រូប ឱ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្តក្រចេះវិញ


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូប ឱ្យទៅកាន់មុខតំណែងជាអភិបាលរងខេត្តក្រចេះ ដូចមានរាយនាមខាងក្រោម៖

*ទី១៖ លោក ពាង ណារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរងខេត្តត្បូងឃ្មុំ ឱ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្តក្រចេះ។
*ទី២៖ លោក កេង ប៊ុនណា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តត្បូងឃ្មុំ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងខេត្តក្រចេះ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖