ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង ឆ្នាំ២០២៦ ដោយមានការដាក់តាំងលក់បន្លែផ្លែឈើក្នុងស្រុកជាច្រើនមុខ។
រដ្ឋបាលខេត្តបាត់ដំបង ក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ នឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើ ឆ្នាំ២០២៦ រយៈពេល១០ថ្ងៃ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យអ្នកដាំបន្លែផ្លែឈើ និងដំណាំផ្សេងៗ បានយកមកតាំងបង្ហាញ និងលក់ដូរ លើកកម្ពស់ផលិតផលផ្លែឈើក្នុងស្រុក ដើម្បីជួយដល់កសិករ លើកស្ទួយជីវភាព ក្នុងវិស័យកសិ-ទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ដនារដូវ កាលបៃតង។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ចាត់ចែង តាមតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យបានល្អប្រសើរផងដែរ៕














