នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតី និងប្រទានភ្លើងបូជាសព ឧបាសក ឈៀង ពាង «ដែលត្រូវជាប្អូនជីដូនមួយសាច់ថ្លៃ របស់សម្តេច» ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:០៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ ៕


