ជំនួបកំពូលរវាងឧបនាយករដ្ឋមន្ត្រីកម្ពុជា ២រូប ជាមួយរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី៖ បន្តពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែស៊ីជម្រៅ…


នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ កម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ទិសដៅទៅថ្ងៃមុខ កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីពង្រីកបន្ថែមទៀតទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនឯកឧត្តម វ៉ាង យី អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។

On the evening of 26 June 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation together with His Excellency Deputy Prime Minister SUN Chanthol, First Vice Chairman of the Council for the Development of Cambodia, held a fruitful discussion with His Excellency Wang Yi, Minister of Foreign Affairs of the People’s Republic of China.

During the discussion, His Excellency Deputy Prime Minister PRAK Sokhonn commended the resounding success of the First Cambodia-China 2+2 Strategic Dialogue held in Phnom Penh on 22 April 2026. Looking ahead, Cambodia remains fully committed to working closely with China to further broaden and deepen the bilateral ties, strengthen the ironclad friendship, and advance mutual benefits for both peoples.

His Excellency Deputy Prime Minister PRAK Sokhonn also briefed His Excellency WANG Yi on the latest developments regarding the Cambodia–Thailand border situation.