កិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារអាងទឹកវ៉ៃគោក្រោម និងគម្រោងអភិវឌ្ឃន៍អាងទឹកព្រែកនៀល


នៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារអាងទឹកវ៉ៃគោក្រោម និងគម្រោងអភិវឌ្ឃន៍អាងទឹកព្រែកនៀល ស្ថិតក្នុងភូមិសាស្ត្រក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកអភិបារងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរ​/អង្គភាពពាក់ព័ន្ធ​ លោកស្រីមេធាវីប្រចាំសាលាខេត្ត​ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកអភិបាលក្រុងស្រុក​ លោកប្រធានការិយាល័យភូមិបាល​ក្រុងស្រុក​ និងលោក​ លោកស្រីមេឃុំចៅសង្កាត់ដែលពាក់ព័ន្ធ​ ៕