នៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារអាងទឹកវ៉ៃគោក្រោម និងគម្រោងអភិវឌ្ឃន៍អាងទឹកព្រែកនៀល ស្ថិតក្នុងភូមិសាស្ត្រក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកអភិបារងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ លោកស្រីមេធាវីប្រចាំសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលក្រុងស្រុក លោកប្រធានការិយាល័យភូមិបាលក្រុងស្រុក និងលោក លោកស្រីមេឃុំចៅសង្កាត់ដែលពាក់ព័ន្ធ ៕




















