ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់កណ្តាល ទទួលបន្ទុកសម្របសម្រួលការងារយុវជនគណបក្សស្រុក និង រចនាសម្ព័ន្ធយុវជនគណបក្ស ស្រុក ឃុំ ភូមិ


ឯកឧត្តមបណ្ឌិត ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់កណ្តាល ទទួលបន្ទុកសម្របសម្រួលការងារយុវជនគណបក្សស្រុក និង រចនាសម្ព័ន្ធយុវជនគណបក្ស ស្រុក ឃុំ ភូមិ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។