សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នៅរដ្ឋធានីហាណូ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។








