លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួប ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។
តាមប្រភពព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួប ដែលបានធ្វើឡើងនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថ្មីៗនេះ លោកជំទាវរដ្ឋមន្រ្តីស្តីទី និងឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យឈានឡើងកម្រិតខ្ពស់បន្ថែមទៀត។
គួរជម្រាបជូនថា កិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ និងការបោសសម្អាតមីន ត្រូវបានលើកទ្បើងនៅក្នុងជំនួបនេះ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ៕

