ឯកឧត្តម ង្វៀន ដួន អាញ់ អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួប ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា នៅក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំតុមូលស្តីពីតួនាទីគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍។
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា ក្នុងជំនួបដែល បានធ្វើឡើងនៅរដ្ឋធានីហាណូយ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ង្វៀន ដួន អាញ់ បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីមិត្តភាព សាមគ្គីភាព និងទំនុកចិត្តផ្នែកនយោបាយរវាងបក្ស រដ្ឋ ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជននៃប្រទេសកម្ពុជា និងវៀតណាម ហើយទំនាក់ទំនងស្ថាប័ននីតិបញ្ញតិទាំងពីរនាពេលកាន់តែមានលក្ខណៈជាក់ស្តែង ដើម្បីអនុវត្តគោលនយោបាយដឹកនាំរបស់មេដឹកនាំកំពូលបក្សនិងរដ្ឋនៃប្រទសទាំងពីរ។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជក់ថាវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦ បានបង្ហាញពីតួនាទីកាន់តែសំខាន់របស់វៀតណាម ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ដើម្បីតំបន់មានសន្តិភាព វិបុលភាព និងការអភិវឌ្ឍដោយមានប្រជាជនជាស្នូល។
ភាគីទាំងពីរបានបន្តផ្លាស់ប្តូរយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសលើការរៀបចំសកម្មភាពរួមគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយនឹងបន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនៃតំបន់និងពិភពលោក៕





