ឯកឧត្តម សួស យ៉ារ៉ា៖ វេទិកា​អនាគត​អាស៊ាន ឆ្នាំ​២០២៦ បង្ហាញពីតួនាទីកាន់តែសំខាន់របស់វៀតណាម ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ដើម្បីតំបន់មានសន្តិភាព វិបុលភាព និងការអភិវឌ្ឍដោយមានប្រជាជនជាស្នូល


ឯកឧត្តម ង្វៀន ដួន អាញ់ អនុ​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួប ឯកឧត្តម សួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា នៅក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំតុមូលស្តីពីតួនាទីគណបក្ស​នយោបាយនៅអាស៊ីអាគ្នេយ៍។

យោងតាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា ក្នុងជំនួបដែល បានធ្វើឡើងនៅរដ្ឋធានីហាណូយ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ង្វៀន ដួន អាញ់ បានស្វាគមន៍គណៈប្រតិភូកម្ពុជា និង​បាន​បញ្ជាក់ថា ដំណើរទស្សនកិច្ច​នេះ​បាន​ឆ្លុះ​បញ្ចាំងពីមិត្តភាព សាមគ្គីភាព និងទំនុកចិត្ត​ផ្នែក​នយោបាយ​រវា​ង​បក្ស រដ្ឋ ស្ថាប័ននីតិប្បញ្ញត្តិ និង​ប្រជាជន​នៃប្រទេសកម្ពុជា និងវៀតណាម ហើយទំនាក់​ទំនងស្ថាប័ននីតិបញ្ញតិទាំងពីរនាពេលកាន់​តែ​មាន​​លក្ខណៈជាក់ស្តែង ដើម្បីអនុវត្តគោលនយោបាយដឹកនាំរបស់មេដឹកនាំកំពូលបក្សនិងរដ្ឋនៃប្រទសទាំងពីរ។

ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជក់ថាវេទិកា​អនាគត​អាស៊ាន ឆ្នាំ​២០២៦ បានបង្ហាញពីតួនាទីកាន់តែសំខាន់របស់វៀតណាម ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ដើម្បីតំបន់មានសន្តិភាព វិបុលភាព និងការអភិវឌ្ឍដោយមានប្រជាជនជាស្នូល។

ភាគីទាំងពីរបានបន្តផ្លាស់ប្តូរយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសលើការរៀបចំសកម្មភាពរួមគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា​-វៀតណាម ហើយនឹងបន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនៃតំបន់និងពិភពលោក៕