(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ស្អែកនេះ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ ដោយមានរបៀបវារៈចំនួន៣ នាវេលាម៉ោង៨៖០០នាទី នៅវិមានព្រឹទ្ធសភា។
របៀបវារៈទាំង៣នោះ មានដូចខាងក្រោម៖
*ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។
*ទី២៖ កំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។
*ទី៣៖ ផ្សេងៗ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖



