ឯកឧត្តម កែ គឹមយ៉ាន សំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ ទូទាំងក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ


ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បនអញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សក្រុងប៉ោយប៉ែត។

ថ្លែងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងសួរសុខទុក្ខ និងជូនពរជ័យ កោតសសើរ អរគុណ ដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន ថ្លែងបន្តថាកម្ពុជាក្រោមការដឹកនាំបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តអនុវត្តមាគ៌ានយោបាយរបស់សម្តេចតេជោហ៊ុន សែន បានការពារអធិបតេយ្យភាព សន្តិភាព តម្លើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ កងកម្លាំង គ្រូបង្រៀន អភិវឌ្ឍប្រព័ន្ធគាំពារ-ជំនួយសង្គម ពង្រីកសេវាសុខភាព បណ្តុះបណ្តាលវិជ្ជាជីវៈ-បច្ចេកទេសដល់យុវជន ពង្រីកទីផ្សារការងារ ផ្តល់ការងារជូនពលករ ប្រឆាំងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ លើកកម្ពស់សមត្ថភាពស្ថាប័ន អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បង្រ្កាបឧក្រិដ្ឋកម្មអនឡាញស្កេម ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា ថៃ -ល-។

ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែតឯកឧត្តម កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ថ្នាក់ និងមន្រ្តីគណបក្សទាំងអស់ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវនិងសូមបន្តចិញ្ចឹមចលនាដោយចុះជាប់ជាប្រចាំដល់ខ្នងផ្ទះសមាជិកបក្ស និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ បន្តការងារមនុស្សធម៌ក្តាប់និងដោះស្រាយរាល់សំណើសំណូមពររបស់ប្រជាពលរដ្ឋ៕