ហេដ្ឋារចនាសម្ព័ន្ធដែលជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) តម្លៃប្រមាណ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនា ឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ ដែលកាលនោះកំណាត់ផ្លូវនេះ រួមជាមួយនឹងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសជប៉ុន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងសេចក្តីសោមនស្ស ដែលបានមកចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ» ជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមការរាយការណ៍របស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, កំណាត់ផ្លូវជាតិលេខ៧នេះ, មានប្រវែងប្រមាណ៤៥,៥គីឡូម៉ែត្រ, ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម និងបានចំណាយថវិកាសរុបប្រមាណជិត១១៨លានដុល្លារ (១១៧,៦៥ លានដុល្លារ), ក្នុងនោះមួយផ្នែកធំបានមកពីឥណទានសម្បទាន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, និង មួយផ្នែកទៀត បានមកពីថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ (AC), កម្រាស់ ៩ សង់ទីម៉ែត្រ និង បេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ, មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤ (២ គន្លងទៅ និង ២ គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ, និងមានសួនពុះទ្រូងផ្លូវប្រវែង១,៥ ម៉ែត្រ។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) បង្ហាញថា គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាអត្រា ចំណេញខ្ពស់ពីការវិនិយោគលើគម្រោងកសាងផ្លូវជាតិ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវជាតិលេខ៧ មិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ ដោយអ្នកចំណេញគឺប្រជាពលរដ្ឋ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពីពេលនេះក្រុងកំពង់ចាម លែងស្ងាត់ទៀតហើយ ព្រោះកន្លងទៅផ្លូវចង្អៀតអ្នកធ្វើដំណើរវាងផ្លូវផ្សេង ប៉ុន្ដែពេលនេះលែងវាងទៀតហើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ពេលធ្វើដំណើរលើផ្លូវជាតិលេខ៧ គឺលឿនជាងមុន ស្រួលជាងមុន និងចំណេញច្រើនជាងមុន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការដឹកកសិផល ផ្លូវជាតិលេខ៧ នឹងជំរុញឲ្យមានការបើកអាជីវកម្មឧស្សាហកម្មច្រើនជាបន្ដបន្ទាប់ទៀត
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃខាងមុខ នឹងពង្រឹងផ្លូវចាប់ពីរង្វង់មូលត្រើង ទៅកាន់ស្រុកចំការលើ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាលើកទី១ ដែលសម្ដេចធ្វើដំណើរតាមផ្លូវជាតិពីតាខ្មៅ មកកំពង់ចាម (ស្គន់)
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋតាមដងផ្លូវ ដែលគាំទ្រដល់ការធ្វើផ្លូវ និងការពង្រីកផ្លូវ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧ បានសាងសង់រួច
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងរៀបចំពង្រីកផ្លូវជាតិលេខ ៧បន្ថែមទៀត រហូតដល់ព្រំដែនកម្ពុជា-ឡាវ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អតីតកាលផ្លូវជាតិលេខ៧ ប្រៀបដូចកដប ប៉ុន្ដែពេលនេះលែងមានស្ថានភាពបែបនេះទៀតហើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលផ្លូវជាតិលេខ៧ គឺផ្ដើមចេញពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនៃទំនាក់ទំនងកម្ពុជា-ចិន មិនទាន់បញ្ចប់ត្រឹមកំណាត់ផ្លូវជាតិលេខ៧នេះឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់ អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និង ផ្លូវអាកាស ស្របតាមទិស ស្លោក «មានផ្លូវ, មានសង្ឃឹម»
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងត្រូវពង្រីក លើកកម្ពស់ជាបន្ដបន្ទាប់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្ដសាងសង់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលផ្លូវត្រូវបានតភ្ជាប់ ប្រៀបដូចការតភ្ជាប់ជីវិត និងសរសៃឈាម ធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រំលឹកកាលពីនៅជាមេទ័ពជើងគោក ធ្លាប់ជិះវង្វេងផ្លូវនៅខេត្តស្ទឹងត្រែង ហើយសារផ្លូវខ្វាត់ខ្វែងច្រើនពេក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗ ចំនួន ១១ កន្លែង នៅទូទាំងប្រទេស រួមមាន៖ (១) មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ, (២) មជ្ឈមណ្ឌលឡូជីស្ទីកព្រះសីហនុ, (៣) សួនឡូជីស្ទីកបាវិត, (៤) សួនឡូជីស្ទិកប៉ោយ ប៉ែត, (៥) មណ្ឌលឡូជីស្ទិកសៀមរាប, (៦)មណ្ឌលឡូជីស្ទិកកំពត, (៧)មណ្ឌលឡូ ជីស្ទិកកំពង់ចាម, (៨) មណ្ឌលឡូជីស្ទីកបាត់ដំបង, (៩) មណ្ឌលឡូជីស្ទីក ពោធិ៍សាត់, (១០) មណ្ឌលឡូជីស្ទីកបន្ទាយមានជ័យ, និង (១១) មណ្ឌលឡូជីស្ទីក កំពង់ធំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦, កម្ពុជា និង ឡាវ បានប្រកាសដាក់ឱ្យដំណើរការជា ផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់ (Transit Transport Corridor)» សម្រាប់នាំចេញ កសិផល និង ផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ
* សម្ដេចមហាបវរមហាធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៧នេះ នឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និង តំបន់ ភូមិសាស្ត្រសំខាន់ៗ, ក្នុងនោះ ចំណុចចាប់ផ្ដើមផ្នែកខាងលិចនៃខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយផ្លូវ ជាតិលេខ៦ ឆ្ពោះទៅកាន់ទិសដៅ រាជធានីភ្នំពេញ និង ទិសដៅខេត្តកំពង់ធំ-សៀមរាប; នឹង តភ្ជាប់ត្រង់ចំណុច ផ្លូវបំបែកទីរួមស្រុកព្រៃឈរ ជាមួយផ្លូវជាតិលេខ ៦០ ឆ្ពោះទៅកាន់ផ្លូវជាតិ លេខ ៦, និង ជាមួយផ្លូវជាតិលេខ ៧០ ឆ្ពោះទៅកាន់ស្រុកកងមាស; ព្រមទាំង តភ្ជាប់ជាមួយផ្លូវ ជាតិលេខ៧១ ត្រង់ចំណុចផ្លូវបំបែកត្រើង ឆ្ពោះទៅកាន់ស្រុកចំការលើ, និង ផ្លូវជាតិលេខ ៧១ ស ឆ្ពោះទៅកាន់ស្រុកស្ទឹងត្រង់; ខណៈដែលផ្នែកខាងកើតនៃចុងបញ្ចប់ខ្សែផ្លូវនេះ នឹងតភ្ជាប់ជាមួយ ផ្លូវជាតិលេខ ៨ និង លេខ ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង; នឹងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ; ព្រមទាំង តភ្ជាប់ផ្លូវជាតិលេខ ៧៦ និង លេខ ៧៨ ឆ្ពោះទៅកាន់ភូមិ ភាគឦសាន រួមមាន ក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និង រតនគិរី
* សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបំពាក់ជញ្ជីងវៃឆ្លាត ដើម្បីពិនិត្យឡានដឹកជញ្ជូនលើសកម្រិតកំណត់
* សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនដឹកជញ្ជូន ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់
* សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្ដធ្វើការលើការងារត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ប្រកបដោយចីរភាព
* សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថាប័នម្ចាស់ផ្លូវ ត្រូវកំណត់ស្ដង់ដារទម្ងន់ទំនិញ ឲ្យដូចគ្នាដើម្បីធានាដល់ការអនុវត្ត និងចេះបត់បែន
* សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងថា ការជួសជុល ថែទាំផ្លូវ ត្រូវតែធ្វើឲ្យបានជាប់ជាប្រចាំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូន តែសូមម្ចាស់អាជីវកម្មចូលរួមគោរពច្បាប់ទាំងអស់
* សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ណែនាំឲ្យបញ្ឈប់ការ «ចាក់ក្រាសស៉ីស្ដើង ចាក់ស្ដើងស៉ីក្រាស» ត្រូវតែធ្វើឲ្យតាមស្ដង់ដារ
* សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត និង សហការី នៃស្ថានទូតចិន និង ធនាគារនីហរ័ណ-អាហរ័ណចិន ដែលបានសហការជំរុញរំហូរហិរញ្ញប្បទានរដ្ឋាភិបាលចិន សម្រាប់ការស្ដារ, សាងសង់ និង អភិវឌ្ឍផ្លូវ-ស្ពាននៅកម្ពុជា ឱ្យប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស
* សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) ដែលជាក្រុម- ហ៊ុនសាងសង់ និង ក្រុមហ៊ុនក្វាងចូវវ៉ាន់អាន (WACC) ដែលជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ចំពោះការខិតខំបញ្ចប់ការសាងសង់កំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ជាស្ថាពរ តាមការ គ្រោងទុក
* សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ, សូមចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា, និង ថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈ ការបើកបរក្នុងលឿន កំណត់ ប្រកបដោយការប្រុងប្រយ័ត្ន, និង ចៀសវាងការផ្ទុកលើសទម្ងន់ ដែលបណ្តាលឱ្យខូច ខាតផ្លូវ-ស្ពាន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីការបង្កើតបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលផ្ដើមពីកម្លាំង៤២នាក់ ក្រោយសម្ដេចបញ្ចប់ការសិក្សានៅក្រៅប្រទេស។



















































