ក្រសួងព័ត៌មាន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់អនុវត្តគម្រោងទទួលផលរហ័ស (Quick Impact Project) ចំនួន ២គម្រោង នៅឆ្នាំ២០២៦ ក្នុងខេត្តក្រចេះ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងព័ត៌មាន។
គម្រោងទាំងពីររួមមាន(១) គម្រោងចែកកង់ ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស ជួបការលំបាកនៅក្នុងសហគមន៍ដំណាក់កាល ទី២ និង(២) គម្រោងចិញ្ចឹមឃ្មុំដោយកសិករជួប ការលំបាកក្នុងជីវភាពនៅក្នុងខេត្តក្រចេះ។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការ ងារអនុវត្តគម្រោងទទួលផលរហ័សនៃក្រសួង ព័ត៌មាន និងតំណាងស្ថានទូតឥណ្ឌាប្រចាំនៅ ព្រះ រាជាណាចក្រកម្ពុជា។ គម្រោងទាំងពីរនេះ មានរយៈពេល១២ខែ ហើយនឹងត្រូវអនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមការដឹកនាំ និងសម្របសម្រួលពីក្រុមការ ងារអនុវត្តគម្រោងនៃលេខាធិការសម្រប សម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ (ល.ស.ស.អ) នៃក្រសួងព័ត៌មាន។
គម្រោងចែកកង់ដើម្បីគាំទ្រដល់ការសិក្សា របស់សិស្សានុសិស្សជួបការលំបាកនៅក្នុង សហគមន៍ដំណាក់កាលទី២ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សជួបការលំបាកក្នុង ជីវភាពហើយដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយពីផ្ទះទៅមកសាលារៀន។
តាមការរំពឹងទុកគម្រោងនេះនឹងរួមចំណែកកាត់ បន្ថយអត្រាបោះបង់ចោលការសិក្សារបស់ សិស្សដែលទទួលផលដោយជំរុញលើកទឹក ចិត្តពួកគាត់ឱ្យមករៀនបានទៀងទាត់កាត់បន្ថយ បន្ទុកចំណាយ និងពេលវេលារបស់គ្រួសារសិស្សធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ សិស្ស និងចូលរួមថែរក្សាបរិស្ថាន ជាពិសេសធ្វើឱ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។
តាមរយៈគម្រោងនេះកង់មួកសុវត្ថិភាព និងដប ទឹកបរិស្ថាន ចំនួន២០០ឈុត នឹងត្រូវផ្តល់ជូនសិស្សានុសិស្សជួបការលំបាកចំនួន ២០០នាក់ ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សាក្នុងសាលាគោលដៅនៃខេត្តក្រចេះ។
ក្រៅពីទទួលបានកង់មួកសុវត្ថិភាព និងដបទឹក បរិស្ថានសិស្សដែលទទួលផលនឹងទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើដងផ្លូវ និងការថែទាំកង់ដើម្បីធានាថាអំណោយដែលពួកគាត់ទទួលបានមិនជះឥទ្ធិពលអវិជ្ជមានដល់ពួកគាត់ និងធានានូវនិរន្តរភាពគម្រោង។ ចំណែកគម្រោងចិញ្ចឹមឃ្មុំ ដោយកសិករជួបការលំបាកក្នុងជីវភាពត្រូវបាន អនុវត្តក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលកសិករតាមរយៈការចិញ្ចឹមឃ្មុំ ការ ធ្វើកសិកម្មធន់នឹងបម្រែបម្រួលអាកាសធាតុ និងការស្វែងរកទីផ្សារជូនកសិករ។
គម្រោងនេះនឹងផ្តល់ដើមទុនសម្ភារៈវត្ថុធាតុដើម និងការបណ្តុះបណ្តាលកសិករទទួលផលចំនួន ៣០គ្រួសារ នៅក្នុងតំបន់គោលដៅនៃខេត្តក្រចេះ ដើម្បីចិញ្ចឹមឃ្មុំសាកល្បង។ ក្នុងរយៈពេល អនុវត្តគម្រោងកសិករទទួលផលដែលភាគច្រើនជាស្ត្រី និងយុវជននឹងទទួលបានការ បណ្តុះបណ្តាលអំពីវិធីសាស្ត្រចិញ្ចឹមឃ្មុំ តាមជំនាញត្រឹមត្រូវជំនាញគ្រប់គ្រងសត្វល្អិត និង ជំនាញពាក់ព័ន្ធផ្សេងៗទៀតដូចជាការរៀបចំ ផែនការហិរញ្ញវត្ថុ អាជីវកម្មខ្នាតតូចការកត់ត្រា បញ្ជីចំណូល ចំណាយការធ្វើផែនការផលិតកម្ម ឃ្មុំ ការបង្កើតបណ្តាញអ្នកចិញ្ចឹមឃ្មុំ និងការស្វែងរកទីផ្សារលក់ឃ្មុំជូនកសិករ។
គម្រោងទាំងពីរខាងលើនឹងរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រលើកកម្ពស់ការអប់រំនៅតំបន់ជនបទដាច់ស្រយាលកសាងសមត្ថភាព និងបំណិនជីវិតពង្រឹងភាពស៊ាំរបស់កសិករទៅនឹងបម្រែបម្រួលអាកាសធាតុព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជនបទ ជាពិសេសគម្រោងនេះនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍ប្រកបដោយតម្លាភាព សមភាព និងការទទួលខុសត្រូវ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃ ការយោគយល់នេះ ឯកឧត្តម នេត្រ ភក្ត្រា បាន មានប្រសាសន៍ថា៖ «ពិធីចុះហត្ថលេខារវាងក្រសួងព័ត៌មាន និងស្ថានទូតឥណ្ឌា នៅថ្ងៃនេះគឺជាការបោះជំហានដ៏សំខាន់ក្នុងការបន្តការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បីរួមគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍នៅក្នុងមូលដ្ឋាន។














