នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Shanghai Construction Group គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មរដ្ឋខ្នាតយក្សរបស់ប្រទេសចិន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការសាងសង់សំណង់និមិត្តរូបធំៗ ដូចជាអគារសៀងហៃ (Shanghai Tower) ជាដើម៕









