សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន​ដឹកជញ្ជូន និងឡូជីស្ទីករបស់ចិន ជួបសម្តែងការគួរសម


នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Mitchell Mao នាយកប្រតិបត្តិក្រុមហ៊ុន SF Holding Co., Ltd. ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ។ ជំនួបធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។

សូមបញ្ជាក់ថា ក្រុមហ៊ុន SF Holding Co., Ltd. គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម​ដឹក​ជញ្ជូន និងឡូជីស្ទីក រួមបញ្ចូលគ្នាធំជាងគេបំផុតនៅក្នុងប្រទេសចិន និង​តំបន់​អាស៊ី។ ក្រុមហ៊ុនមានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេសចិន និងលាតសន្ធឹងទៅកាន់ប្រទេសជាង២០០ លើពិភពលោក៕