នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Shanghai Spacesail Technologies គឺជាក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណបពាណិជ្ជកម្មខ្នាតយក្សរបស់ប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។ ក្រុមហ៊ុននេះ មានភាពល្បីល្បាញលើការអភិវឌ្ឍគម្រោងបណ្តាញផ្កាយរណបខ្នាតយក្ស (Qianfan ឬ Thousand Sails) ក្នុងគន្លងតារាវិថីទាប (LEO) ដើម្បីផ្តល់សេវាអ៊ីនធឺណិត Broadband កម្រិតល្បឿនលឿន និងសេវាទិន្នន័យគ្របដណ្តប់ទូទាំងសកលលោក ព្រមទាំងកំពុងអភិវឌ្ឍឈានមុខលើបច្ចេកវិទ្យាភ្ជាប់សេវាផ្កាយរណបផ្ទាល់ទៅកាន់ទូរសព្ទដៃ (Direct-to-Cell)៕









