សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផ្តល់​សេវា​កម្មស្តុកទុក និងដឹកជញ្ជូនសារធាតុរាវរបស់ចិន​ ជួបសម្តែងការគួរសម


នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) គឺជា​ក្រុមហ៊ុនលំដាប់ពិភពលោកឈានមុខគេ ផ្នែកសេវាកម្មស្តុកទុក និងដឹកជញ្ជូន​សារធាតុរាវ ប្រេង គីមី ឧស្ម័នធម្មជាតិ និងជីវឥន្ធនៈ។ ក្រុមហ៊ុនមានបណ្តាញ​គ្រប់គ្រងស្ថានីយផ្ទុកទំនិញជាច្រើនកន្លែងនៅទូទាំងប្រទេសចិន និងជុំវិញ​ពិភព​លោក ដែលមានសមត្ថភាពស្តុកទុកសរុបរហូតដល់រាប់សិបលានម៉ែត្រគូប៕