ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម ច) និងឧកញ៉ា សូ ងួន ប្រធានក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្នែកឯកជន នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (ក្រុម ច) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការចូលរួមពីឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនឯកជន និងសមាគមធុរកិច្ចជាតិ ដែលជាសមាជិក ក្រុម ច ជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលបានលើកឡើងដោយវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងស្វែងរកដំណោះស្រាយ ក្នុងការជួយសម្រួលដល់ការធ្វើធុរកិច្ច និងជំរុញលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា៕

























