ឯកឧត្តម ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី


ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តពោធិ៍សាត់​ បាត់ដំបង​ និងបន្ទាយមានជ័យ។

ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអែលនីញ៉ូ​ ក្រសួងកសិកម្ម បាននិងកំពុងសហការជាមួយ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត​គោលដៅ និងភាគីពាក់ព័ន្ធទាំងអស់​ ដើម្បីពន្លឿនវិធានការជួយសង្គ្រោះ​ និងពង្រីកវិសាលភាពស្តារឡេីងវិញ​ សំដៅជួយដោះស្រាយបញ្ហាប្រឈ​ម​ និងជួយឱ្យបងប្អូនប្រជាកសិករអាចបន្តការបង្កបង្កើនផលវិញបាន​ឱ្យអស់ពីលទ្ធភាព៕