ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ


នាព្រឹកថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​ ដើម្បីតម្រង់ទិសក្នុងការអនុវត្តការងារនិងតួនាទីភារកិច្ច​ ឱ្យកាន់តែមានប្រសិទ្ធភាព​ នៅសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមផងដែរពីសំណាក់​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ ប៉ែន​ កុសល្យ​ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីជំនាញ​នៃរដ្ឋបាលខេត្តទាំងពីរផងដែរ។

ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​ ដេីម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ “មានហូប​​ មានប្រេី​ មានបាន និងមាន​រហូត”​ ដែលធានា​បានទាំងស្រុងនូវសន្តិសុខ​ស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី​ និងភារកិច្ច​ជួយដល់ប្រជា​កសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លេីការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ​ ផ្តល់ជាជំនួយបច្ចេកទេស​​ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីទទួលបានផលចំណេញ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន​ សំដៅរួមចំណែកប្រែក្លាយកម្ពុជា​ ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕