សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរជូនចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ឯកឧត្តម ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

សារលិខិតជូនពរ មានខ្លឹមសារដូចតទៅ៖ «ក្នុងឱកាសអភិមង្គលនៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ដែលនឹងឈានចូលមក ដល់នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនា សោមនស្សរីករាយ និងកក់ក្ដៅ ព្រមទាំងសព្ទសាធុការពរគ្រប់ប្រការជូនចំពោះឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត។

ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ដែលតែងតែបានអនុវត្តគ្រប់ កាតព្វកិច្ចពោរពេញដោយការលះបង់ ឆន្ទៈ និងមនសិការខ្ពស់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅ គ្រប់ដំណាក់កាល ដើម្បីដោះស្រាយជម្នះរាល់ឧបសគ្គ ជាពិសេសក្នុងវិស័យការពារជាតិ។ ការណ៍នេះ បានជួយលើកកម្ពស់គុណភាពនៃការអភិវឌ្ឍប្រកបដោយការឆ្លើយតបលឿន រហ័ស និងប្រមូលផ្តុំ ដែលបាននាំឱ្យប្រជាជន និងប្រទេសកម្ពុជា ទទួលបានសេចក្តីសុខចម្រើន។

នាសុន្ទរោកាសនេះ ខ្ញុំសូមជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបតនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀង ឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ទទួលនូវការរាប់អានដ៏ជ្រាលជៅពីខ្ញុំ»៕⁩