រដ្ឋបាលស្រុលស្នួល រៀបចំវេទិកាសាធារណៈ ដើម្បីតាមដានត្រួតពិនិត្យ​ និងគាំទ្រ​ការ​អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងឃុំ២ធ្នូ


នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្នួល​ បាន​រៀប​ចំ​វេទិកាសាធារណៈ​ ដើម្បីតាមដានត្រួតពិនិត្យ​ និងគាំទ្រ​ការ​អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ស្ថិតនៅភូមិថ្មហាល​វាល ឃុំ២ធ្នូ ក្រោមអធិបតីភាព​ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល​ខេត្ត​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តក្រចេះ និង​ ឯកឧត្តម ហួត ឃាងវេង​ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ និងជាអនុប្រធានទី១​ ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល​ ព្រមទាំងមានការចូលរួមពី ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាសមាជិក​​ក្រុមការងារ​ថ្នាក់កណ្តាល​ ថ្នាក់ខេត្ត​ ថ្នាក់ស្រុក​ ថ្នាក់ឃុំ​ មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋចំនួន៤៧០នាក់។

វេទិកាសាធារណៈនេះ ធ្វើឡើងដើម្បីបើកឱកាសឱ្យ​ថ្នាក់ដឹកនាំ​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់​ អាជ្ញាធរ​ដែនដី បានជួបប្រាស្រ័យទាក់ទងផ្ទាល់​ជាមួយ​បងប្អូនប្រជាពលរដ្ឋ ក្នុងការស្តាប់នូវទុក្ខកង្វល់​ បញ្ហាប្រឈម សំណើរ​ សំណូមពរ ដើម្បីបានដោះស្រាយ​ទាន់ពេលវេលា និងគាំទ្រ​ដល់ការ​អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​ របស់​រាជរដ្ឋាភិបាលកម្ពុជានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។