(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភានៃអន្តរសភាលើកទី២ បានដឹកនាំគណៈប្រតិភូសន្និសីទប្រធានព្រឹទ្ធសភានៃអន្តរសភាលើកទី២ ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំងចតុមុខមង្គល។
ដំណើរចូលគ្រាប់បង្គំគាល់ និងសវនាការនេះ ធ្វើឡើងមុនពេលពិធីបើកជាផ្លូវការនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាព្រឹកថ្ងៃនេះ៕









