សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ISC លើកទី២ ក្រាបថ្វាយបង្គំព្រះមហាក្សត្រ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និងជាប្រធានសន្និសីទប្រធានព្រឹទ្ធសភានៃអន្តរសភាលើកទី២ បានដឹកនាំគណៈប្រតិភូសន្និសីទប្រធាន​ព្រឹទ្ធ​សភានៃអន្តរសភាលើកទី២ ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំងចតុមុខ​មង្គល។

ដំណើរចូលគ្រាប់បង្គំគាល់ និងសវនាការនេះ ធ្វើឡើងមុនពេលពិធីបើកជាផ្លូវការនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាព្រឹកថ្ងៃនេះ៕