ឯកឧត្តម សោម សឿន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបំពាក់បំប៉នការងារជំនាញចាត់តាំងកសាងគណបក្ស និងការងារគ្រប់គ្រងបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា


ថ្ងៃពុធ ១២កេីត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
បន្ទាយមានជ័យ ថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២៦​ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងសំណេីរបស់គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ
ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបំពាក់បំប៉នការងារជំនាញចាត់តាំងកសាងគណបក្ស និងការងារគ្រប់គ្រងបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យាជូនដល់សិក្ខាកាមជាមន្ត្រីគណបក្សចំណុះគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ ដែលមានសមាជិក សមាជិកាចូលរួមសរុបចំនួន ១៥៦រូប៕