ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ អ្នកស្រី គន្ធ បុផ្ផា ប្រធានយុវជនសង្កាត់បឹងទំពន់ រួមជាមួយ លោកស្រី ភោគ រចនា បាននាំយកថវិកាចំនួន ១លានរៀល របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទៅចូលរួមរំលែកទុក្ខសាច់ញាតិលោកយាយ សោម មឿន សំរាប់រៀបចំបុណ្យតាមប្រពៃណីសាសនា.។ លោកយាយ បានទទួលមរណះភាពកាលពីថ្ងៃសៅរ៏ ទី ០២ ខែធ្នូ ឆ្នាំ២០១៧ នៅក្រុងព្រះសីហនុ ដោយរោគាពាធ។ លោកយាយ សោម មឿន ជាចាស់ជរាគ្មានទីពឹង រស់នៅតែម្នាក់ឯង នៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ដោយសារមើលឃើញពីការលំបាកនេះ សម្តេច វិបុលសេនាភក្តី សាយ ឈុំ បានឧបត្ថម្ភ”ថវិកាប្រចាំខែ” ជូនលោកយាយចំនួន ៣០មុឺនរៀលតាំងពីឆ្នាំ ២០១៥ មកម្លេះ។
ប្រធានយុវជនសង្កាត់បឹងទំពន់ បាននាំយកថវិកាចំនួន ១លានរៀល របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទៅចូលរួមរំលែកទុក្ខសាច់ញាតិលោកយាយ សោម មឿន
