សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស


នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅប្រទេសកម្ពុជា។

ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ លោកស្រីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស មានការចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាល និងមន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ជាច្រើនរូបផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាជាទ្វេភាគីជាមួយលោកស្រី នាយករដ្ឋមន្រ្តីបង់ក្លាដេស ព្រមទាំងអញ្ជើញជាអធិតបីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១១ នៅព្រឹកនេះផងដែរ៕