ព្រឹកថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទអមដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ ព្រមទាំសហការី បានអញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ប្រវែង ៣២ គ.ម តភ្ជាប់ពីផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិបេងកោងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យដោយឆ្លងកាត់ឃុំរក្សាស្រុករវៀង រហូតទៅដល់ ឃុំស្អាត ឃុំជ័យសែនខេត្តព្រះវិហារ ។
នេះជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោង ហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៤ ( RIP ៤ ) គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ៕
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អមដោយ ឯកឧត្ដម សួស គង់ អញ្ជើញពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ ប្រវែង ៣២ គ.ម
