ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការងារស្តារឡើងវិញព្រែកនាំដីល្បាប់ ដំណាក់កាលទី២ ក្នុងស្រុកកោះធំ


ព្រឹកថ្ងៃអង្គារ ទី ២កើត​ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩​ ខែធ្នូ គ.ស ២០១៧ លោក​ សែម​ សំណាង​ ប្រធានគ្រប់គ្រងគម្រោងស្តារព្រែកនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ​បច្ចេកទេស​ ចុះត្រួតពិនិត្យការងារស្តារឡើងវិញព្រែកនាំដីល្បាប់ ដំណាក់កាលទី២​ ចំនួន ០៦ ព្រែក ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្នុងនោះមាន ព្រែកខ្វៀក ព្រែកជ្រុងមាស/ព្រែកជីក០៩ ព្រែកហង្ស ព្រែកត្រពាំងជ្រៃ ព្រែកហ៊ម និងព្រែកដើមគរ ។ សូមបញ្ជាក់ផងដែរថា ការស្តារព្រែក ដំណាក់កាលទី ២ នេះ បានចាប់ផ្តើមកាលពីដើមខែមករា ឆ្នាំ ២០១៧ ហើយមកទល់ពេលបច្ចុប្បន្ននេះ សម្រេចលទ្ធផលបានប្រមាណ ៨៣% ។