ខេត្តកោះកុង ស្រុកមណ្ឌលសីមា ឃុំពាមក្រសោប ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត,លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត,លោក អន ដាវុធ ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអាគាររដ្ឋបាល ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ដែលមានទំហំ ១០ម៉ែត្រ គុណ ១៤,៦ម៉ែត្រ
លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអាគាររដ្ឋបាល ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា
