ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ: អភិបាលខេត្តកោះកុង បានអញ្ជើញសូត្រមន្តលើករាសី សូមសេចក្តីសុខចំរើន ព្រមទាំងសំណេះសំណាល ជាមួយកម្មករ កម្មការីនី ក្នុងពិធីជប់លៀងប្រចាំឆ្នាំសម្រាប់កម្មករ កម្មការីនី កំពុងបម្រើការងារ នៅរោងចក្រកាត់ដេរ ខេខេអិន ចំនួន ៥,០០០ នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង នាងកុក។ លោកជំទាវ បានមានប្រសាសន៍ថា ដោយសារមានការដឹកនាំរបស់សម្តេចតេជោ យើងមានសុខសន្តិភាព និងស្ថេរភាព នយោបាយទូទាំងប្រទេសហើយទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ហើយបងប្អូនទាំងអស់ ក៏បានទទួលអត្ថប្រយោជន៍ ជាច្រើនផងដែរ ពីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
លោកជំទាវ មិថុនា ភូថង អញ្ជើញសូត្រមន្តលើករាសី សូមសេចក្តីសុខចំរើន ព្រមទាំងសំណេះសំណាល ជាមួយកម្មករ កម្មការីនី ក្នុងពិធីជប់លៀងប្រចាំឆ្នាំសម្រាប់កម្មករ កម្មការីនី
