នៅទីស្តីការក្រសួងនាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស លោកជំទាវ ទេស ចាន់សារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម អស់លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរងក្រសួង ថ្នាក់ដឹកនាំអង្គភាពក្រោមឳវាទ ព្រមទាំងមន្ត្រីរាជការនារីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទយ៉ាងច្រើនកុះករ។
ឯកឧត្តម វេង សាខុន និង លោកជំទាវ ទេស ចាន់សារឿន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧
