ប្រជាពលរដ្ឋចំនួន៧០០គ្រួសារមកពី៤សង្កាត់ក្នុងក្រុងកំពង់ ឆ្នាំងបានទទួលអំណោយមនុស្សធម៌ពីអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍រៀលអ៉ីស្ទេត


កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ហ៉ីណាត អភិបាលរងខេត្តកំពង់ឆ្នាំង លោកយិន សាវ៉េនអភិ
បាលក្រុងកំពង់ឆ្នាំងលោកគីវ គួស៊ីញប្រធានអង្គការមូលនិធិសប្បុរធមព្រីនស៍អ៉ីស្ទេតនិងលោកស្រីនិងប្រតិភូ បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អង្គការចែកជូនប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍ចំនួន៧០០គ្រួសារមកពីសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំងនៅវត្តខ្សាមសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមហ៉ីណាតអភិបាលរងខេត្តមានប្រសាសន៍ថាៈរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីបានធ្វេីប្រទេសជាតិមានសន្តិភាពពេញលេញដែលផ្តល់ឱកាសដលអ្នកវិនិយោគទុនកាន់ច្រេីនចូលមកប្រទេសកម្ពុជា។ លោកបានបន្តថាៈលោកលីវគួរស៊ីញនិងលោកស្រីជាអ្នកវិនិយោទុនម្នាក់ដែលវិនិយោទុននៅប្រទេសកម្ពុជាបានបង្កើតអង្គការមូលនិធិសប្បុរសធម៌ជួយដល់ប្រជាពលរដ្ឋកម្ពុជាជួបការលំបាកគ្រប់ទីកន្លែង។

ឯកឧត្តមហ៊ី ណាតក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា៖ សូមថែទាំសុខភាពអោយបានល្អ ត្រូវហូបចុកស្អាត រស់នៅស្អាតមានអនាម័យល្អ បុរសៗមិនត្រូវហូបគ្រឿងស្រវឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ត្រូវគិតគូរពីសុវត្តិភាពជាចម្បង ទប់ស្កាត់និងបង្កាគ្រោះមហន្តរាយដោយធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ជាដើមដែលក្នុង១ថ្ងៃៗ គ្រោះថ្នាក់ចរាចរណ៍ធ្វើអោយមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលមានជារៀងរាល់ថៃ្ង។ កុំហូបទឹកឆៅ ត្រូវប្រើធុងចំរោះ ឬដាំទឹកអោយឆ្អិន
ត្រូវឧស្សាហ៍ព្យាយាមដាំដុះដំណាំរួមផ្សំ កុំទុកដីជុំវិញផ្ទះអោយនៅទំនេរដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅអោយបានមានជីវភាពធូរធាកាត់បន្ថយបានភាពក្រីក្រនិងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

លោកយិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖អំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ក្នុងពេលនេះចែកជូនគ្រួសារប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើនកុមារកំព្រាជនពិការអ្នកជំងឺអេជស៍ចំនួន៧០០គ្រួសារ ក្នុង១គ្រួសារទទួលបានៈមី១កេស,ទឹកត្រី១យួរ,សារុង១,មីស៊ួរ២,៥គីឡូក្រាម,ស្ករស១គីឡូក្រាមនិងប្រេងឆា១ដបផងដែរ៕