នាថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យ និងពិភាក្សាជាក់ស្តែង អំពីកម្មវិធីបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកព្រះពុទ្ធរូប នៅវត្តសាមគ្គីរតនារាម(ហៅវត្តភូមិហ្វាំង)ស្ថិតក្នុងភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ២៧ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
ការពិនិត្យដល់ទីកន្លែងជាក់ស្តែងនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញធរពាក់ព័ន្ធផងដែរ៕