នៅថ្ងៃទី ០៤ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អនុប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ ប៉ាល់ យឿន ប្រធានប្រត្តិបត្ត និង រួមដំណើរដោយ លោកស្រី សមាជិក និង ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចុះសួរសុខទុក្ខគ្រួសារក្រីក្រគ្មានទីជម្រក ប្រពន្ធឈ្មោះ ហែល សុនី អាយុ៣៨ឆ្នាំ មានកូន ២នាក់ ប្រុស ១ ស្រី១ ប្តីឈ្មោះសេីន វ៉ាន់ អាយុ ៣២ ឆ្នាំ ស្ថិតនៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ឧបត្ថម្ភ រួមមានសារ៉ុង១ ក្រម៉ា១ និងថវិកា ៤៦០$ សំរាប់ធ្វើដំបូង និងជញ្ជាំងផ្ទះ និង ២គ្រួសារទៀត មានសារ៉ុង ក្រម៉ា និងថវិកា ១០០.០០០រៀលក្នុងមួយគ្រួសារ ។
ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានចុះសួរសុខទុក្ខគ្រួសារក្រីក្រគ្មានទីជម្រក
