ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានចុះសួរសុខទុក្ខគ្រួសារក្រីក្រគ្មានទីជម្រក​


នៅថ្ងៃទី ០៤ខែកក្កដា​ ឆ្នាំ២០១៨ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ​ ឈឹម​ ស្រីមុំ ឈួរ​ ច័ន្ទឌឿន អនុប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ ប៉ាល់ យឿន​ ប្រធានប្រត្តិបត្ត និង រួមដំណើរដោយ លោកស្រី សមាជិក និង ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចុះសួរសុខទុក្ខគ្រួសារក្រីក្រគ្មានទីជម្រក​ ប្រពន្ធឈ្មោះ ហែល សុនី អាយុ​៣៨ឆ្នាំ មានកូន ២នាក់ ប្រុស ១ ស្រី១ ប្តីឈ្មោះសេីន វ៉ាន់ អាយុ ៣២ ឆ្នាំ ស្ថិតនៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ឧបត្ថម្ភ រួមមានសារ៉ុង១ ក្រម៉ា១ និងថវិកា ៤៦០$ សំរាប់ធ្វើដំបូង និងជញ្ជាំងផ្ទះ និង ២គ្រួសារទៀត​ មានសារ៉ុង ក្រម៉ា និងថវិកា​ ១០០.០០០រៀលក្នុងមួយគ្រួសារ ។