នាព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់តាក្តុល ក្រុងតាខ្មៅ មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ១៧ខ្សែ ប្រវែង ៤៣១១ម៉ែត្រ នៅភូមិព្រែកឡុង ភូមិតាក្តុល និងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាង ១៧០០នាក់។
អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ១៧ខ្សែ ក្នុងក្រុងតាខ្មៅ
