ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១៧ គ.ម ដែលឧបត្ថម្ភគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ តភ្ជាប់ពីផ្លូវសែនតស៊ូ ឆ្លងកាត់ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងតែអនុវត្តជិតរួចរាល់១០០%ហើយ ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋទូទៅងាយស្រួលក្នុងការធ្វើដំណើរ ពិសេសប្រជាពលរដ្ឋក្នុងឃុំព្រះធាតុផ្ទាល់។ ពួកគាត់សប្បាយរីករាយពេលទទួលបានកាដូមួយនេះពីរាជរដ្ឋាភិបាល។