វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋស្រុកកំពង់លែងរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២


កំពង់ឆ្នាំងៈ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់
ឆ្នាំងអាណត្តិទី២ ដើម្បីស្វែងរក ដំណោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួនដែលជាកង្វះ
ខាតរបស់អាជ្ញាធរដែនដីបំរើគាត់មិនបានល្អកន្លង
មក បានធ្វើឡើងនាព្រឹក ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៨ នៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិ បតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្តស្រុក គណៈអភិបាលស្រុកមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដីនិងតំណាងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុក
កំពង់លែងសរុបចំនួន២១៨នាក់។

តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់បាន លើកឡើងអំពីក្តីកង្វល់ របស់ពួកមកសំណូមពរ ដល់ក្រុមប្រឹក្សាខេត្ត និង គណៈអភិ
បាលខេត្តមានដូចជាៈអាជ្ញាធរ និង តំណាងប្រជាពលរដ្ឋសំណូមពរសុំផ្លូវ,កន្លែងដាក់ចាក់
សំរាម,ការធ្វើសំណង់លើដីចំណីផ្លូវ,សុំសាលា
រៀន,មណ្ឌលសុខភាព,ក្រុមហ៊ុនដឹកដីមិនអនុវត្តតាមបច្ចេកទេសនិងសំបុត្រកំណើតមានការយឺតយ៉ាវនៅឃុំប្រឡាយមាស និងបញ្ហាមួយចំនួនទៀតសំណូមពរសរុបមានចំនួន២៨សំណួរនិងសំណូមពរ នៅក្នុងមូលដ្ឋានឃុំរបស់ពួកគាត់ ។

ចំពោះបញ្ហា និង កង្វល់សំខាន់ៗ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តបានធ្វើការ បកស្រាយ និងបានអោយមន្ទីរជំនាញ អាជ្ញាធរស្រុកបកស្រាយជូនអាជ្ញាធរដែនដីនិងតំណាងប្រជាពលរដ្ឋបានចំនួន១៥សំណួរនិងសំណូមពរនៅសល់ចំនួន១៣សំណួរទៀត។ហើយសំណួរដែលនៅសេសសល់ របស់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលបានលើកឡើងចំនួន២៨ទៀតក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តនិងទទួល យកទៅពិភាក្សាជាមួយជំនាញនិងសុំយោបល់ថ្នាក់លើ ដោះស្រាយជូន អោយបានសមស្រមតាមច្បាប់ ដើម្បីអោយអាជ្ញាធរនិងតំណាងប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នា។

ចំពោះបញ្ហាយឺតយ៉ាវការធ្វើសំបុត្រកំណើតនៅឃុំប្រឡាយមាសឯកឧត្តមនិងបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវថាតើការយឺតយ៉ាវមកពីបញ្ហាអីបើសិនក្រុមការងាររកឃើញកំហុសមន្រ្តីណាមួយលោកនិងដាក់ទណ្ឌកម្មតាមវិន័យរដ្ឋបាលមិនអោយកើតមានបញ្ហានេះកើតឡើងឡើយ។

លោកជំទាវដោកសុទ្ធាបានមានប្រសាសន៍បិទអង្គវេទិកានាពេលនោះដោយបានថ្លែងបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំគណបក្ស
ប្រជាជនកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែការដោះស្រាយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះប្រជាពលរដ្ឋត្រូវតែមាន ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា កុំចាញ់ការញុះញង់របស់ជនអគិតមួយក្តាប់តូចអោយសោះគឺត្រូវជឿទុកចិត្តលើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ ។

ក្រោយពីបានស្តាប់ការបកស្រាយរបស់គណៈអធិ
បតីនិងជំនាញរួចមក ធ្វើអោយអាជ្ញាធរដែនដីនិងតំណាងប្រជាពលរដ្ឋមានសេចក្តីរីករាយយ៉ាងខ្លាំង ទោះបីការដោះស្រាយមិនទាន់បានមួយចំនួនតូចក៏ដោយ នូវបញ្ហានិងកង្វល់ដែលពួកគាត់បានលើកឡើងក៏ដោយ ក៏ពួកគាត់បានអស់ចិត្តដែរ ព្រោះតែក្រុមប្រឹក្សានិងគណៈអភិបាលខេត្តនិងជំនាញទាំងអស់យកបញ្ហាដែលបានលើកឡើងនូវក្តីកង្វល់របស់ពួកគាត់ថានឹងយកទៅដោះស្រាយអោយបានសមស្រប និងអាចទទួលយកបានទាំងអស់គ្នា៕