ឯកឧត្តម ថង សាវុន អភិបាល នៃគណះ អភិបាល ខេត្ត រតនគិរី បាននាំ យកអំណោយ របស់ រាជរដ្ឋាភិបាលកម្ពុេជា ចែកជូនជនប្រជាពលរដ្ឋ ជាជន់ ចាស់ជរា .ជនពិការភាព .ទីទាល់ក្រ.ចំនួន១០០គ្រួសារ នៅឃុំម៉ាលិក ស្រុកអណ្តូងមាស


រសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាល នៃគណះ ខេត្តរតនគិរី អមដំណើរដោយប្រធាន .អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកអំណោយ របស់ រាជរដ្ឋាភិបាល កម្ពុជា ផ្តល់ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន: និងយុវនីតិសម្បទាខេត្ត ចែកជូន ជនចាស់ជរា គ្មានទីពឹង ជនពិការភាព. និងជន .ទីទាល់ក្រ.ចំនួន១០០គ្រួសារ : នៅឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ក្នុងឱកាសនេះ ឯកឩត្តមថងសាវុន អភិបាល នៃ ខណះអភិបាល ខេត្តរតនគិរី : បានពាំនាំ ផ្តាំផ្ញើរ សាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៑ុន សែនដែលជានិច្ចកាលសម្តេចតែបានគិត
គូរចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូរទាំងប្រទេសជាពិសេសជនចាស់ជរាគ្មានទីពឹង គ្រួសារទីទាល់ក្រដោយសម្តេចតេជោបានធ្វើការណែនាំអោយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចំពោះប្រជាលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយពោលគីមិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹងនឹងមិនបានជួយគិតគូដោះស្រាយនោះឡើយ ។

ឯកឧត្តម ថង​សាវុន បន្តថា ជាក់ស្តែងអំណោយយកមកផ្តលជូនលោកតាលោកយាយអ៊ំពូមីងនាពេលនេះគឺជាការគិតគូរបស់សម្តេចតេជោ​ហ៊ុន សែន​ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់លោកតាលោកយាយអ៊ំពូមីង​បានមួយរយះផងដែរ​។ ឯកឧត្តមបានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធម៌ភូមិឃុំ​បន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនជាពិសេសមុខសញ្ញាជនងាយរងគ្រោះ​ដើម្បីមានវិធានការជួយដល់ពួកគាតបានទាន់ពេលវេលា។

សូមរំលឹកថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយះមន្ទីរសង្ញមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តនាពេលនេះគឺត្រូវបានឯកឧត្តម ថង សាវុនចុះចែកផ្ទាល់តាមខ្នងផ្ទះតែម្តងដោយក្នុង១គ្រួសាររទទួលបាន អង្ករ២៥គិឡូក្រាម មី១កេស ត្រីខ ១យួ និងឃីត១កញ្ចប់។