សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យ​ និងទទួលពាក្យសុំចូលរួមប្រណាំងទូក​ង​ ខេត្តសៀមរាបឆ្នាំ២០១៨


ដើម្បីលើកស្ទួយវប្បធម៌​និងទំនៀមទំលាប់ប្រពៃណីជាតិរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក​ សំពះព្រះខែ​ និង​ បណ្តែតប្រទីបនាថ្ងៃទី២១​ ២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នៅ តាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតតីមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តរាជបូព៌។

ដើម្បីអោយព្រះរាជពិធីខាងលើកាន់តែមានភាពអធិកធឹមបន្ងែមទៀត​ ឫរដ្ឋបាលខេត្តសូមជូនដំណឹងដល់សម្តេចទ្រង់​ ឯកឧត្តម​​ លោកឧកញ៉ា​ អ្នកឧកញ៉ា​ លោកជំទាវ​ លោក​ លោកស្រីទាំងអស់អាចអញ្ជើញមកដាក់ពាក្យ​ និងទទួលពាកសុំចូលរួមប្រណាំងទូក​ “ង”​ ឆ្នាំ២០១៨នៅសាលាខេត្តសៀមរាបបានរៀងរាល់ម៉ោងធ្វើការ។

សូមអានខ្លឹមសារទាំងស្រុងនូវសេចក្តីជូនដំណឹងដូចខាងក្រោម​ ៖