ព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោក លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ មេភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០៤ខ្សែ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ប្រវែងសរុប ១៣៦៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រលួស សង្កាត់គងនយ និងសង្កាត់ទៀន។
ផ្លូវបេតុងទាំង០៤ខ្សែ រួមមាន៖ ខ្សែទី១ ប្រវែង ៥៣៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិកណ្តាល សង្កាត់រលួស ខ្សែទី២ ប្រវែង ២៩៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ក្នុងភូមិត្រពាំងសំរឹត សង្កាត់គងនយ ខ្សែទី៣ ប្រវែង ១១៦ម៉ែត្រ ទទឹង ៤ម៉ែត្រ ក្នុងភូមិថ្មី សង្កាត់ទៀន និងខ្សែទី៤ ប្រវែង ៤២១ម៉ែត្រ ទទឹង ៤ម៉ែត្រ ក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន។
បើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ៤ខ្សែជូនបងប្អូនប្រជាពលរដ្ឋសង្កាត់រលួស សង្កាត់ទៀន និងសង្កាត់គងនយ
