ឯកឧត្តម ងួន រតនៈ និងឯកឧត្តម អ៊ុយ សុធាវី បានអញ្ជើញចុះពិនិត្យការរៀបចំ និងការដាក់ភ្លើងបំភ្លឺនៅលើស្ពាន ដើម្បីត្រៀមសម្រាប់អបអរសាទរក្នុងពិធីអុំទូកខេត្តបាត់ដំបង


នាល្ងាចថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត លោក អភិបាលក្រុងបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យការរៀបចំ និងការដាក់ភ្លើងបំភ្លឺនៅលើស្ពានដើម្បីត្រៀមសម្រាប់អបអរសាទរក្នុងពិធីអុំទូកខេត្តបាត់ដំបង ឆ្នាំ២០១៨ នាពេលខាងមុខនេះ ។